Sharp R
投放时间: 2024-12-03 08:00:00
ទិញកន្លែងផ្សេងគ្នាអ្នកនឹងបានផលចំណេញខុសគ្នា!
ផលចំណេញអ្នកនឹងទទួលបានពេលជ្រើសយើង
👉 ផលិតផលសុទ្ធមានប័ណ្ណធានាក្រុមហ៊ុន + ចំណេញហើយងាយស្រួលគឺចំណាយត្រឹម ២ ឫ ៣ មុខលើការដំឡើងមួយរួចរាល់ + ធានារ៉ាប់រងលើសេវាកម្មនិងពិភ្សាលើការប្រើប្រាស់មុខងារនានារយៈពេល១ឆ្នាំ។
🌀 ការពិតដែលបងប្អូនគួរដឹងពីម៉ាស៊ីនត្រជាក់៖
----------------------------------------------------
▪️ មនុស្សភាគច្រើនរំលងរឿងសំខាន់ពេលទិញ គឺគ្រឿងបន្លាស់។
=> បើម៉ូដេលចង់បាននោះមិនសូវមានគ្រឿងបន្លាស់លើទីផ្សារ ពេលខូចនឹងត្រូវប្រើពេលយូររកគ្រឿង ឫទុកចោល ឫលក់ឡៃឡុងមិនខាន។
▪️ ម៉ាកដែលផ្សព្វផ្សាយថា “បច្ចេកវិទ្យាជប៉ុន” មិនមែនជាប្រេនក្រុមហ៊ុនជប៉ុនទាំងអស់ទេ។
=> អ្នកអាចដឹងពិតប្រាកដ គ្រាន់វាយឈ្មោះប្រេននោះក្នុង Internet ។
▪️ ម៉ាស៊ីនត្រជាក់អាចបន្តស្ថេរភាពល្អក្នុងអាយុកាលប្រហែល១០ឆ្នាំ
=> បើអ្នកទិញមួយទឹកគួរកុំយកឆ្នាំចាស់ពេក។ តែក៏មិនប្រាកដថាឆ្នាំនៅថ្មីគុណភាពនៅល្អដែរ ព្រោះអាស្រ័យលើអ្នកប្រើប្រាស់ថែទាំបានល្អឫទេ។
▪️ ម៉ូដេលថ្លៃមានអត្ថប្រយោជន៍ច្រើនឫបំពាក់មុខងារសម្បូរបែប តែការប្រើជាក់ស្តែងនឹងមិនទទួលផលអ្វីសោះ។
=> មុខងារជាច្រើនទាល់តែអ្នកចេះចុចតេឡេបញ្ជាបើកទើបចាប់ដំណើរការ រួមទាំងមុខងារធ្វើឱ្យម៉ាស៊ីនស៊ីភ្លើងតិចផងដែរ។
=> រឺឯមុខងារខ្លះទៀតគឺអ្នកត្រូវដឹងតិចនិចបន្ថែមទើបប្រើមានប្រសិទ្ធភាព។
▪️ ម៉ូដេលមានភាគរយសន្សំសំចៃភ្លើងច្រើនជាងគេ មិនមានន័យថាស៊ីភ្លើងតិចជាងគេទេ។
=> ចំនួនភាគរយនេះ! ភាគច្រើនយកមកពីការធៀបទៅនឹងម៉ូដេលចាស់ណាមួយដ៏យូរលុងរបស់ម៉ាកខ្លួន(មិនមែនធៀបម៉ាកគេដទៃទេ) ឫប្រៀបធៀបនៅពេលកម្លាំងម៉ាស៊ីនដើរតិចបំផុតទៅនឹងពេលម៉ាស៊ីនដើរក្នុងល្បឿនខ្លាំងបំផុត។ ដូចនេះគេអាចប្រៀបធៀបនឹងអ្វីក៏បានឱ្យតែចេញចំនួនភាគរយច្រើន។
=> អ្នកអាចដឹងម៉ាស៊ីនស៊ីភ្លើងតិចជាងគ្នាពិតប្រាកដបាន ដោយមើលលើ specs នៃម៉ូដេលនិមួយៗត្រង់ប្រសិទ្ធភាពទិន្នផល។
▪️ ឈ្មោះមុខងារ Eco, Ai, Auto-Clean,… ដូចគ្នា តែការពិតម៉ាកនិមួយៗដំណើរការមិនដូចគ្នាទេ។
=> ម៉ាកខ្លះគ្រាន់សើរៗដើម្បីបង្គ្រប់នាម ឯម៉ាកខ្លះទៀតពិតជាមានប្រសិទ្ធភាពមែន។
▪️ ម៉ូដេលនិមួយៗមានចំនុចល្អនិងចំនុចខ្សោយរៀងៗខ្លួន ម៉ូដេលថ្លៃមិនមែនសុទ្ធតែជម្រើសល្អនោះទេ គឺអាស្រ័យលើស្ថានភាពជាក់ស្តែងដែលត្រូវជ្រើសប្រើប្រាស់។ ឧទាហរណ៍៖ បន្ទប់ផ្ទះបាយ! គួរប្រើម៉ូដេលដែលមានគ្រឿងបង្កុំផ្នែក Condenser ជាទង់ដែង ឫស្រោបដោយថ្នាំការពារល្អ។ បន្ទប់មានធូលីច្រើន! គួរប្រើម៉ូដេលដែលមានមុខងារអាចចុចលាងធូលីពីម៉ាស៊ីនដោយខ្លួនឯង ទើបចំណេញលើថ្លៃលាង គុណភាពម៉ាស៊ីន និងសុខភាពអ្នកប្រើប្រាស់។...
▪️ មិនមែនរាល់ការផ្សព្វផ្សាយពីប្រព័ន្ធឫកន្លែងធំៗ poster ស្អាតៗគឺជាព័តមានត្រឹមត្រូវនោះទេ ភាគច្រើននោះគឺជា Marketing ជម្រុញច្រើនជាងការពិតនៃផលិតផល
=> កន្លែងដែលអ្នកអាចរកព័តមានពិតបានគឺនៅក្នុង specs នៃម៉ូដេលផលិតផលមួយៗ។
▪️ ផ្សាយថាអាចបំបាត់មេរោគដូចគ្នា! តែប្រសិទ្ធភាពរបស់ម៉ូដេលនិមួយៗមិនដូចគ្នាទេ ខុសគ្នាដល់ជាងលានដងក៏មាន ព្រោះប្រេនម៉ូដេលនិមួយៗដើរបច្ចេកវិទ្យាខុសគ្នា ខ្លះប្រើត្រឹមតែតម្រងច្រោះធម្មតា ខ្លះបញ្ចេញអ៊ីយ៉ុងឫរ៉ាឌីកាល់ក្នុងចំនួនដ៏តិចតួច ខ្លះបន្សុតបានតែខ្យល់ចូលមកក្នុងម៉ាស៊ីន ខ្លះបន្សុតខ្យល់បានពេញបន្ទប់...។
▪️ ម៉ាស៊ីនត្រជាក់ខ្លះតម្លៃទាប តែការជួសជុលប្តូរគ្រឿងបន្លាស់ថ្លៃ ដូចនេះសម្រាប់អ្នកមានតម្រូវការច្រើនបំពាក់ផ្ទះសំណាក់ អគារ...អាចគិតខ្លីថាចំណេញផ្តោតទិញម៉ូដេលថោក។
=> គួរថ្លឹងថ្លែងប្រៀបធៀបរកម៉ូដេលណាដែលមានតម្លៃល្អ + ធន់ + តម្លៃជួសជុលនិងគ្រឿងទាប ដោយពិភ្សាជាមួយអ្នកផ្តល់យោបល់ត្រឹមត្រូវមិនលម្អៀងតាមផលចំណេញ។
▪️ មិនមែនអ្នកលក់យូរឆ្នាំ ឫអ្នកជំនាញ សុទ្ធតែផ្តល់ព័តមានត្រឹមត្រូវនោះទេ
=> ដើម្បីបានព័តមានពិតប្រាកដ អ្នកត្រូវសួរបញ្ជាក់ចូលទៅជ្រៅបន្ថែម។ ឧទាហរណ៍៖ មានប្រព័ន្ធបន្សុតខ្យល់! សំនួរគឺ៖ តើប្រព័ន្ធនោះឈ្មោះអ្វី? ដំណើរការដូចម៉្តេច? មានប្រភពព័តមានពីក្រុមហ៊ុនផលិតបង្ហាញដែរទេ?
▪️ មានការផ្សាយខុសជាច្រើនលើបណ្តាញសង្គម ដូចជាម៉ូដេលខ្លះមិនមានប្រព័ន្ធបន្សុតខ្យល់ទេ តែក្នុង Poster បែរជាដាក់មានទៅវិញ។ ឧទាហរណ៍៖ Panasonic ម៉ូដេល PU មិនមាននោះទេប្រព័ន្ធបន្សុតខ្យល់ តែបែរជាឃើញការផ្សព្វផ្សាយលក់ខ្លះដាក់មានមុខងារ Nanoe-G ទៅវិញ... ប្រយ័ត្នធ្វើឱ្យអ្នកទិញបានខុសពីតម្រូវការ។
▪️ ទោះជាម៉ាស៊ីនត្រជាក់ល្អ តែការរើសទីតាំងមិនមានក្បួន ម៉ាស៊ីននឹងផ្តល់ផលប៉ះពាល់សុខភាព។ ឧទាហរណ៍៖ ការជ្រើសទីតាំងទុយោបង្ហូរទឹកម៉ាស៊ីន ការជ្រើសទិសនិងកម្ពស់បញ្ចេញខ្យល់...
▪️ ម៉ាស៊ីនប្រេនល្បី តែការដំឡើងមិនគោរពស្តង់ដារម៉ាស៊ីននឹងត្រជាក់មិនបានល្អទេ។ ឧទាហរណ៍៖ មិនបានបឺតខ្យល់ចេញពីប្រព័ន្ធមុនពេលបើកហ្គាសម៉ាស៊ីន, មិនធ្វើធ្នាក់ទុយោចាប់រក្សាប្រេងកុំប្រេស័រ...
▪️ គុណភាពភាពយូរអង្វែងនៃម៉ាស៊ីនស្ថិតលើ៣កត្តា៖ កត្តាប្រើប្រាស់និងថែទាំត្រឹមត្រូវ + កត្តាគុណភាពម៉ាស៊ីនពីរោងចក្រ + កត្តាដំឡើង។
=> បើអ្នករកបានអ្នកដំឡើងល្អ អ្នកនឹងចេះប្រើប្រាស់និងថែទាំបានត្រឹមត្រូវតែម្តង ព្រោះគាត់នឹងពន្យល់ប្រាប់ដោយវិជ្ជាជីវៈស្មោះត្រង់។
▪️ ម៉ាស៊ីនត្រជាក់មិនត្រូវអស់ហ្គាសនោះទេទោះប្រើយូរក៏ដោយ ព្រោះវារត់នៅក្នុងប្រព័ន្ធដែលបិទជិត។
=> អស់ក្នុងករណីម៉ាស៊ីនមានការលេចធ្លាយ ឫជ្រាបកន្លែងតភ្ជាប់ទុយោស្ពាន់ទៅម៉ាស៊ីនដោយការពង្រីកទុយោមិនល្អឫរឹតហួសកម្លាំងធ្វើឱ្យប្រេះមុខកាត់តទុយោ
=> លាងបន្ថែមហ្គាស! លើទីផ្សារមានហ្គាសច្រើនប្រភពនិងតម្លៃខុសៗគ្នា បើជាហ្គាសមិនសុទ្ធនឹងប៉ះពាល់ម៉ាស៊ីនហើយការត្រជាក់ក៏មិនពេញល្អដែរ។
▪️ ការដោះប្តូរទីតាំងម៉ាស៊ីនញឹកញ៉ាប់មិនល្អនោះទេ បើមិនមានបច្ចេកទេសដោះ ព្រោះនឹងធ្វើឱ្យបាត់ប្រេងកុំប្រេស័រ ដែលប៉ះពាល់ម៉ាស៊ីននាពេលដំឡើងឡើងវិញ។
-----------------------------------------------------------------------
[Tuk70 Aircon] គឺជាដៃគូរសហការឥតខ្ជោះ! ក្នុងការតែងគិតគូរសាងគុណតម្លៃជាផលចំណេញ សាងភាពងាយស្រួល និងស្នាមញញឹមជាមួយគ្នា។
🤝 ស្វាគមន៍ជម្រើសឆ្លាតវៃរបស់អ្នក
Cellcard: 085 665 660
Smart: 093 606 909
Metfone: 068 770020
https://t.me/Tuk70Aircon
សេវាកម្មរបស់យើង៖
🛠️ ដំឡើង លាង ជួសជុលម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ
🛠️ រត់-បង្កប់ប្រព័ន្ធទុយោស្ពាន់ម៉ាស៊ីនត្រជាក់
🛠️ សេវាប្តូរទីតាំងម៉ាស៊ីនត្រជាក់
🛠️ ទទួលទិញចូលម៉ាស៊ីនត្រជាក់ចាស់ ទុកចោល ឫខូច...
_____________________________________________________________________
#ម៉ាស៊ីនត្រជាក់
#airconditioner
#HomeImprovement
#homeappliances
#Daikin
#Samsung
#panasonic2024
#Panasonic
#GreeAC
#midea
#Fujitsu
#technology
#AI
搜索关键词 air conditioner selection, AC installation service, air conditioning repair, home cooling solution, energy efficient AC, AC maintenance tips,tuk70 aircon, air conditioner brands优势 Product warranty from the company,Easy installation process,Service insurance and consultation,Comprehensive information on air conditioner selection
展示估值
641081
热度
52583
最新发现时间
2024-12-03 08:00:00
投放天数
210
素材信息
素材类型
素材尺寸
主页ID8289873642118250943
主页名字Tuk70 Aircon
产品信息
适用范围
人民币汇率走势
CNY
关注我们

新媒网跨境发布
本站原创内容版权归作者及NMedia共同所有,未经许可,禁止以任何形式转载。